ទាំងឡាយ​នោះ​ ​មិនឃើញ​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​កំពុង​ដើរចូល​មកដល់​ខាងក្នុង​សីមា​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិនឃើញ​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​បាន​ដើរចូល​មកដល់​ ​ខាងក្នុង​សីមា​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិនឮ​ថា​ ​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​កំពុង​ដើរចូល​មក​ខាងក្នុង​សីមា​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិនឮ​ថា​ ​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​បាន​ដើរចូល​មក​ខាងក្នុង​សីមា​។​ ​ពួក​អាវាសិក​ភិក្ខុ​ ​និង​អាវាសិក​ភិក្ខុ​មានន័យ១៧៥តិក​ ​ពួក​អាគន្តុក​ភិក្ខុ​ ​និង​អាវាសិក​ភិក្ខុ​មានន័យ១៧៥តិក​ ​ពួក​អាវាសិក​ភិក្ខុ​ ​និង​អាគន្តុក​ភិក្ខុ​មានន័យ១៧៥តិក​ ​ពួក​អាគន្តុក​ភិក្ខុ​ ​និង​អាគន្តុក​ភិក្ខុ​មានន័យ១៧៥តិក​ ​ត្រូវជា៧០០តិក​ ​តាមរបៀប​បេយ្យាល​មុខ​។​ ​
 ​[​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ពួក​អាវាសិក​ភិក្ខុ​ ​ប្រកាន់​ថា​ ​ថ្ងៃ១៤​ ​ពួក​អាគន្តុក​ភិក្ខុ​ ​ប្រកាន់​ថា​ ​ថ្ងៃ១៥​។​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ច្រើនជាង​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ប្រព្រឹត្ត​តាម​អាវាសិក​ភិក្ខុ​។​ ​បើ​មាន​ចំ​នួន​ស្មើ​ៗ​គ្នា​ទេ​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ​វិញ​។​ ​បើ​ពួក​អាគន្តុក​ភិក្ខុ​ ​មាន​ចំនួន​ច្រើនជាង​ ​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​ប្រព្រឹត្ត​តាម​ពួក​អាគន្តុក​ភិក្ខុ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​មាន​ពួក​អាវាសិក​ភិក្ខុ​ ​យល់ថា​ថ្ងៃ១៥​ ​ពួក​អាគន្តុក​ភិក្ខុ​យល់ថា​ ​ថ្ងៃ១៤​។​ ​បើ​ពួក​អាវា​
ថយ | ទំព័រទី ១០៧ | បន្ទាប់