ព្រហ្មចរិយ​ធម៌​ឲ្យ​ពេញលេញ​ ​ឲ្យ​បរិសុទ្ធ​ដោយ​ចំណែក១​ ​ដូចជា​សង្ខ​ ​ដែល​បុគ្គល​ដុសខាត់​ហើយ​ទេ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​នឹង​កោរសក់​ ​ពុកមាត់​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​បួស​ក្នុង​ភាព​ ​នៃ​បុគ្គល​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​។​ ​ខណៈនោះ​ ​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​នោះ​ ​ក៏បាន​ត្រេកអរ​រីករាយ​នឹង​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ហើយ​ ​ក៏​ក្រោក​ចេញ​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​ចៀសចេញ​ទៅ​។​ ​វេលា​នោះ​ឯង​ ​សោ​ណ​កោ​ឡិ​វិស​ ​កាលបើ​ពួក​អ្នកស្រុក​ទាំង៨ម៉ឺន​ ​ចៀសចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​សោ​ណ​កោ​ឡិ​វិស​ ​លុះ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​ ​ទ្រង់​សំដែង​ហើយ​ ​យ៉ាង​ណាៗ​ ​ខ្ញុំ​ព្រះអង្គ​ក៏​ដឹង​បាន​ទាំងអស់​ ​បុគ្គល​ដែល​នៅ​គ្រប់គ្រង​រក្សា​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ឲ្យបាន​ពេញលេញ​ ​ឲ្យបាន​បរិសុទ្ធ​ដោយ​ចំណែក១​ ​ដូចជា​សង្ខ​ ​ដែល​បុគ្គល​ដុសខាត់​ហើយ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវ​ ​ខ្ញុំ​ព្រះអង្គ​ចង់​កោរសក់​ ​និង​ពុកមាត់​ ​ហើយ​ស្លៀកដណ្តប់​
ថយ | ទំព័រទី ១៦០ | បន្ទាប់