សំពត់​កា​សាយ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​បួស​ក្នុង​ភាព​នៃ​បុគ្គល​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្រះ​មេត្តា​បំបួស​ខ្ញុំ​ព្រះអង្គ​។​ ​សោ​ណ​កោ​ឡិ​វិស​ ​បាន​បព្វជ្ជា​ឧបសម្បទា​ក្នុង​សំណាក់​ព្រះមានព្រះភាគ​។​ ​លុះ​ព្រះ​សោ​ណ​ដ៏​មាន​អាយុ​ ​បាន​ឧបសម្បទា​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ទៅ​គង់នៅ​ព្រៃ​សីត​វន​ ​(​ព្រៃ​ត្រជាក់​)​។​ ​កាល​សោ​ណ​ភិក្ខុ​នោះ​ ​ខំព្យាយាម​ខ្លាំង​ ​ដើរ​ចង្ក្រម​ទៅ​ ​បាទា​របស់​លោក​ក៏​បែក​ ​(​ចេញឈាម​)​។​ ​ទី​ចង្ក្រម​ក៏​ប្រឡាក់​ដោយ​ឈាម​ ​ដូចជា​ទី​ដែល​សម្រាប់​សម្លាប់​គោ​។​ ​ខណៈនោះ​ ​កាល​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​សម្ងំ​ក្នុង​ទីស្ងាត់​ ​ក៏​កើតការ​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​ពួក​សាវក​ឯណាមួយ​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដែល​មាន​ព្យាយាម​ប្រឹងប្រែង​ ​បណ្តាសា​វក​ទាំងនោះ​ ​អាត្មាអញ​ ​ក៏​ជា​សាវក​មួយ​ដែរ​ ​តែបើ​ទុកជា​ដូច្នោះ​ ​ក៏​ចិត្ត​របស់​អាត្មាអញ​ ​នៅ​មិនទាន់​ផុត​ចាក​អាសវៈ​ ​ដោយ​មិន​មាន​ឧបាទាន​ឡើយ​ ​ឯ​ត្រកូល​របស់​អាត្មាអញ​ ​ក៏​មានទ្រព្យ​សម្បត្តិ​បរិបូណ៌​ដែរ​ ​អាត្មាអញ​ ​អាច​នឹង​បរិភោគ​ទ្រព្យសម្បត្តិ​ផង​ ​អាច​នឹង​ធ្វើបុណ្យ​ផង​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​វិលត្រឡប់​ទៅ​ ​ដើម្បី​ហីនភេទ​វិញ​ ​(​គឺ​សឹក​)​ ​ហើយនឹង​បរិភោគ​ទ្រព្យសម្បត្តិ​ផង​ ​ធ្វើបុណ្យ​ផង​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់