ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​កាល​ព្រះ​បរម​សាស្តា​ ​មិនបាន​ទ្រង់​ឆ្លងព្រះបាទ​ ​កំពុង​ចង្ក្រម​ក្តី​ ​ពួក​ភិក្ខុ​ចាស់​ ​មិនបាន​ពាក់​ស្បែកជើង​ ​កំពុង​ចង្ក្រម​ក្តី​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ក៏​ពាក់​ស្បែកជើង​ ​ហើយ​ដើរ​ចង្ក្រម​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​សាស្តា​ ​មិនបាន​ទ្រង់​ឆ្លងព្រះបាទ​ ​កំពុង​ចង្ក្រម​ក្តី​ ​ពួក​ភិក្ខុ​ចាស់​មិនបាន​ពាក់​ស្បែកជើង​ ​កំពុង​ចង្ក្រម​ក្តី​ ​មោឃបុរស​ទាំងនោះ​ ​មិនសមបើ​នឹង​ហ៊ាន​ពាក់​ស្បែកជើង​ ​ហើយ​ដើរ​ចង្ក្រម​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​គ្រហស្ថ​ដែល​ស្លៀ​កស​ ​ម្តេច​គង់មាន​សេចក្តី​គោរព​ ​កោតក្រែង​ក្នុង​អាចារ្យ​ ​មានការ​ចិញ្ចឹមជីវិត​ស្មើគ្នា​ ​ព្រោះ​ហេតុ​នៃ​សិល្បសាស្ត្រ​សម្រាប់​ចិញ្ចឹមជីវិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​គួរតែ​ប្រព្រឹត្ត​ឲ្យ​ល្អ​ ​ព្រោះថា​ ​អ្នក​ទាំងឡាយ​បាន​បួស​មក​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ ​ដោយ​ល្អ​យ៉ាងនេះ​ហើយ​ ​គួរតែ​គោរព​កោតក្រែង​ ​មាន​សេចក្តី​ចិញ្ចឹមជីវិត​ស្មើគ្នា​ ​ក្នុង​អាចារ្យ​ក្តី​ ​ក្នុង​ភិក្ខុ​ល្មម​ធ្វើជា​អាចារ្យ​ក្តី​ ​ក្នុង​ឧបជ្ឈាយ៍​ក្តី​ ​ក្នុង​ភិក្ខុ​ល្មម​ធ្វើជា​ឧបជ្ឈាយ៍​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​នឹង​បាន​ដឹកនាំ​ពួក​ជន​ដែល​មិនទាន់​បាន​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​រួច​ ​ទ្រង់​
ថយ | ទំព័រទី ១៨១ | បន្ទាប់