ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​ស្មៅ​ដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​ស្លឹក​ទន្សែ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​ស្មៅ​មាន​ពណ៌​ដូច​ផ្កាឈូក​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​សំពត់​ដែលគេ​ត្បាញ​ដោយ​រោមសត្វ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ក៏​លះបង់​ចោល​នូវ​បាលី​ ​អដ្ឋកថា​ ​អធិសីល​ ​អធិចិត្ត​ ​និង​អធិប្បញ្ញា​(​១​)​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួ​ក​ភទ្ទិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​ខ្វល់ខ្វាយ​ក្នុង​ការ​តាក់តែង​ទ្រនាប់ជើង​មា​នប​ការ​ផ្សេង​ៗ​ ​គឺ​ ​ធ្វើ​ទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​ស្មៅ​យា​ប្ល៉ង​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​ស្មៅ​ដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​ស្លឹក​ទន្សែ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​ស្មៅ​មាន​ពណ៌​ដូច​ផ្កាឈូក​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ធ្វើ​ទ្រនាប់ជើង​ដែលគេ​ត្បាញ​ដោយ​រោមសត្វ​ខ្លួនឯង​ខ្លះ​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ខ្លះ​ ​ហើយ​លះបង់​នូវ​បាលី​ ​អដ្ឋកថា​ ​អធិសីល​ ​អធិចិត្ត​ ​និង​អធិប្បញ្ញា​សោះ​។​ ​វេលា​នោះ​ ​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​
​(​១​)​ ​អដ្ឋកថា​ ​កែម​ហា​ខន្ធកៈ​ ​ពន្យល់​សេចក្តី​ថា​ ​អធិសីល​ ​បានខាង​បាតិមោក្ខ​សីល​។​ ​អធិចិត្ត​ ​បានខាង​ ​សមាធិ​ភាវនា​ជា​លោកិយ​។​ ​អធិប្បញ្ញា​ ​បានខាង​មគ្គ​ភាវនា​ជា​លោកុត្តរ​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់