ភេ​សជ្ជ​ក្ខន្ធ​កៈ​


 ​[​៧៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតពន​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​កើត​អាពាធ​ ​(​ប្រមាត់​)​ ​ក្នុង​សរទកាល​(​១​)​ ​បបរ​ដែល​ហុត​ទៅ​ ​ក៏​ចង្អោរ​ចេញ​មកវិញ​ ​បាយ​ដែល​ឆាន់​ទៅ​ ​ក៏​ចង្អោរ​ចេញ​មកវិញ​។​ ​ព្រោះហេតុនោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​មានខ្លួន​ស្គាំងស្គម​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ទត​ឃើញ​ភិក្ខុ​ទាំងនោះ​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​ក្នុង​ពេលនេះ​ ​ហេតុ​ដូចម្តេច​បាន​ជាពួក​ភិក្ខុ​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​។​ ​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​កើត​អាពាធ​ ​(​ប្រមាត់​)​ ​ក្នុង​សរទកាល​ ​បបរ​ដែល​ហុត​ទៅ​ ​ក៏​ចង្អោរ​ចេញ​មកវិញ​ ​បាយ​ដែល​ឆាន់​ទៅ​ ​ក៏​ចង្អោរ​ចេញ​មកវិញ​ ​ព្រោះ​
​(​១​)​ ​កាលដែល​ជាទី​ស្រៀវស្រាញ​ ​សង្កើ​រស​ង្កាញ់​ ​គឺ​ខែ​ជា​ខាងចុង​នៃ​វស្សានរដូវ​ ​និង​ខាងដើម​នៃ​ហេមន្តរដូវ​។​
ថយ | ទំព័រទី ២២១ | បន្ទាប់