របស់​មនុស្សលោក​ផង​ ​ជា​អាហារ​មិនបាន​គ្រោតគ្រាត​ផង​ ​បើ​ដូច្នោះ​ ​មានតែ​តថាគត​អនុញ្ញាត​ភេសជ្ជៈ​ទាំង៥នេះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដើម្បីឲ្យ​ភិក្ខុ​ទទួល​ក្នុង​កាលគួរ​ ​បរិភោគ​ក្នុង​កាលគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំង៥នោះ​ ​ក្នុង​កាលគួរ​ ​បរិភោគ​ក្នុង​កាលគួរ​។​
 [​៧៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំង៥នោះ​ ​ក្នុង​កាលគួរ​ ​ឆាន់​ក្នុង​កាលគួរ​។​ ​សូម្បី​ភោជន​ដ៏​ស្និទ្ធ​ ​ក៏​មិន​ត្រូវមាត់​(​១​)​ ​របស់​ភិក្ខុ​ទាំងនោះ​ទៅ​ហើយ​ ​កុំ​ចាំបាច់​និយាយ​ឡើយ​ដល់​ភោជន​ប្រក្រតី​ ​ដែល​ជា​វត្ថុ​សៅហ្មង​។​ ​ដោយ​អាពាធ​ ​(​ប្រមាត់​)​ ​កើតឡើង​ ​ក្នុង​សរទកាល​នោះ​ផង​ ​ដោយ​ភត្ត​ដែល​មិន​រលួយ​នេះ​ផង​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​រឹងរឹតតែ​មានខ្លួន​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​ព្រោះ​ហេតុ​ទាំងពីរ​នោះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ទត​ឃើញ​ភិក្ខុ​ទាំងនោះ​ ​រឹងរឹតតែ​មានខ្លួន​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​
​(​១​)​ ​សារត្ថទីបនី​ ​និង​វិមតិវិនោទនី​ដីកា​ថា​ ​ភោជន​ទាំងនោះ​ ​ក៏​ត្រឡប់ទៅ​ជា​សៅហ្មង​ ​មិន​មានឱជារស​ឆ្ងាញ់​ពីសា​វិញ​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់