ឥឡូវនេះ​ ​ហេតុ​ដូចម្តេច​ ​បាន​ជាពួក​ភិក្ខុ​រឹងរឹតតែ​មានខ្លួន​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​។​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំង៥នោះ​ ​ក្នុង​កាលគួរ​ ​ឆាន់​ក្នុង​កាលគួរ​ ​សូម្បី​ភោជន​ដ៏​ស្និទ្ធ​ ​ក៏​មិន​ត្រូវមាត់​របស់​ភិក្ខុ​ទាំងនោះ​ទៅ​ហើយ​ ​កុំ​ចាំបាច់​និយាយ​ឡើយ​ ​ដល់​ភោជន​ប្រក្រតី​ ​ដែល​ជា​វត្ថុ​សៅហ្មង​ ​ដោយ​អាពាធ​ ​(​ប្រមាត់​)​ ​ដែល​កើតឡើង​ ​ក្នុង​សរទកាល​នោះ​ផង​ ​ដោយ​ភត្ត​ ​ដែល​មិន​រលួយ​នេះ​ផង​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​រឹងរឹតតែ​មានខ្លួន​ស្គាំងស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតជា​រោគលឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​ព្រោះ​ហេតុ​ទាំងពីរ​នោះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំង៥នោះ​ ​ឆាន់​ក្នុង​កាលគួរ​ក៏បាន​ ​ក្នុង​កាលមិនគួរ​ក៏បាន​(​១​)​។​
 [​៧៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មាន​ជម្ងឺ​ ​ត្រូវការ​ដោយ​ខ្លាញ់​ជា​ថ្នាំ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ខ្លាញ់​ ​ជា​ភេសជ្ជៈ​ ​គឺ​ខ្លាញ់​
​(​១​)​កាលគួរ​ ​គឺ​តាំងពី​អរុណរះ​ ​ទៅ​ទល់​ថ្ងៃត្រង់​ ​ឯ​កាលមិនគួរ​នោះ​ ​តាំងពី​ថ្ងៃជ្រេ​ពី​ត្រង់​ ​ទៅទល់នឹង​អរុណរះ​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់