ទាំងនោះ​កំពុង​នាំគ្នា​គ្រាហ៍​ភិក្ខុ​នោះ​ទៅ​ឲ្យ​បន្ទោបង់​ឧច្ចារៈ​ផង​ ​បស្សាវៈ​ផង​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ទ្រង់​ចូល​ទៅកាន់​លំនៅ​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​មាន​ពុទ្ធតម្រាស់​នេះ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​មាន​អាពាធ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មាន​អាពាធ​ឈឺភ្នែក​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​នាំគ្នា​គ្រាហ៍​ភិក្ខុ​នោះ​ទៅ​ឲ្យ​បន្ទោបង់​ឧច្ចារៈ​ផង​ ​បស្សាវៈ​ផង​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ថ្នាំ​បន្តក់​ភ្នែក​ ​គឺ​ថ្នាំ​បន្តក់​ភ្នែក​មាន​ពណ៌ខ្មៅ​ ​(​ដែលគេ​ស្ល​ដោយ​គ្រឿងសម្ភារៈ​ទាំងពួង​)​ ​ថ្នាំ​បន្តក់​ភ្នែក​ធ្វើ​ពី​បារទ​ ​(​ដែលគេ​ធ្វើ​ដោយ​គ្រឿង​សម្ភារៈ​ផ្សេង​ៗ​)​ ​ថ្នាំ​បន្តក់​ភ្នែក​ដែល​កើត​ក្នុង​ខ្សែទឹក​ជ័ររង់​ ​និង​ធ្យូង​ ​(​ដែលគេ​យក​អំពី​អណ្តាត​បទីប​)​។​ ​ពួក​ភិក្ខុ​មាន​សេចក្តី​ត្រូវការ​ដោយ​ដោយ​វត្ថុ​ដែល​យក​មក​កិន​លាយ​ជាមួយគ្នា​នឹង​ថ្នាំ​បន្តក់​ភ្នែក​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ខ្លឹមចន្ទន៍​ ​ខ្លឹម​ក្រស្នា​ ​ខ្លឹម​ក្លាំពាក់​ ​កំញាន​ ​និង​មើម​ស្មៅ​ក្រវាញជ្រូក​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ទុក​ថ្នាំ​បន្តក់​ភ្នែក​ទាំងឡាយ​ ​ដែល​ជា​ម្សៅ​ក្នុង​សៀន​
ថយ | ទំព័រទី ២៣៣ | បន្ទាប់