បន្តក់​ភ្នែក​ ​ថ្នាំ​ទាំងនោះ​ ​ក៏​ច្រឡូកច្រឡំ​ដោយ​កំទេច​ស្មៅ​ទាំងឡាយ​ខ្លះ​ ​ដោយ​អាចម៍ដី​ទាំងឡាយ​ខ្លះ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​គម្រប​ ​ឬ​ឆ្នុក​។​ ​គម្រប​ចេះតែ​ធ្លាក់​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​ឲ្យ​ភិក្ខុ​រុំ​ ​ឬ​ចង​ក្លាក់​ដោយ​ខ្សែ​។​ ​ក្លាក់​ក៏​ចេះតែ​បែក​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ស្រេះ​ដោយ​ខ្សែ​។​ ​សម័យ​នោះ​ ​ពួក​ភិក្ខុ​បន្តក់​ភ្នែក​ ​ដោយ​ម្រាមដៃ​ ​ភ្នែក​ទាំងឡាយ​ ​ក៏​មិន​ស្រួល​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ចង្កឹះ​ក្លាក់​។​ ​សម័យ​នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រើប្រាស់​ចង្កឹះ​ក្លាក់​ដ៏​ខ្ពស់​ ​និង​ទាប​ ​គឺ​ចង្កឹះ​ធ្វើ​ដោយ​មាស​ខ្លះ​ ​ធ្វើ​ដោយ​ប្រាក់​ខ្លះ​។​ ​ពួក​មនុស្ស​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាមគុណ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ចង្កឹះ​ក្លាក់​ដ៏​ខ្ពស់​ ​និង​ទាប​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ចង្កឹះ​ដែល​ធ្វើ​ដោយ​ឆ្អឹង​ ​ធ្វើ​ដោយ​ភ្លុក​ ​ធ្វើ​ដោយ​ស្នែង​។​បេ​។​ ​ធ្វើ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់