[​៩២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​មាន​អាពាធ​ ​ព្រោះ​ត្រូវ​ថ្នាំ​ស្នេហ៍​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ផឹកទឹក​លាយ​ដោយ​អាច់​បំ​ណាស់​(​១​)​ ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​មាន​អាពាធ​ ​ខូច​ធាតុភ្លើង​ ​(​កើតរោគ​មួល​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ផឹកទឹក​ក្បុង​(​២​)​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​កើតរោគ​ស្គម​លឿង​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​សម៉​ ​ដែល​ត្រាំ​ដោយ​ទឹកនោម​(​៣​)​ ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​មាន​អាពាធ​ ​គឺ​ខូច​សម្បុរ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ធ្វើការ​លាប​ដោយ​គ្រឿងក្រអូប​បាន​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​មាន​កាយ​ប្រកបដោយ​រោគ​ទល់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ផឹកថ្នាំ​បញ្ចុះ​។​ ​(​ភិក្ខុ​នោះ​)​ ​មាន​សេចក្តី​ត្រូវការ​ដោយ​
​(​១​)​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​យក​អាច់​បំ​ណាស់​ដែល​ជាប់នឹង​ផាលនង្គ័ល​ ​មក​លាយ​នឹង​ទឹក​ហើយ​ផឹក​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​ឲ្យ​យក​បាយ​មក​ដុត​នឹង​ភ្លើង​ឲ្យ​ឆេះ​ជា​ផេះ​ ​ហើយ​ច្រោះ​ត្រង​យក​ទឹក​មក​ផឹក​។​ ​(​៣​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅយក​តែ​ទឹកនោមគោ​ម្យ៉ាង​ ​មិនបាន​និយាយ​ដល់​ទឹកនោម​មនុស្ស​ទេ​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់