ទឹក​អង្ករ​ថ្លា​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​ទឹក​អង្ករ​ថ្លា​។​ ​(​ភិក្ខុ​នោះ​)​ ​មាន​សេចក្តី​ត្រូវការ​ដោយ​ទឹក​សណ្តែកបាយ​ស្ងោរ​ ​ដែលគេ​មិនបាន​ធ្វើ​ស្និទ្ធ​ ​(​គឺ​គេ​មិនបាន​ត្រង​ឲ្យ​ស្អាតបាត​)​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទឹក​សណ្តែកបាយ​ស្ងោរ​ ​ដែលគេ​មិនបាន​ធ្វើឲ្យ​ស្និទ្ធ​។​ ​(​ភិក្ខុ​នោះ​)​ ​មាន​សេចក្តី​ត្រូវការ​ដោយ​ទឹក​សណ្តែកបាយ​ស្ងោរ​ ​ដែលគេ​ធ្វើឲ្យ​ស្និទ្ធ​ ​(​គេ​បាន​ត្រង​ឲ្យ​ស្អាតបាត​)​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទឹក​សណ្តែកបាយ​ស្ងោរ​ ​ដែលគេ​ធ្វើឲ្យ​ស្និទ្ធ​។​ ​(​ភិក្ខុ​នោះ​)​ ​មាន​សេចក្តី​ត្រូវការ​ដោយ​សាច់​ដែល​មានឱជារស​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សាច់​ដែល​មានឱជារស​។​
 [​៩៣​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ឲ្យ​គេ​ជម្រះ​ញកភ្នំ​ក្បែរ​ក្រុង​រាជគ្រឹះ​ ​ប្រាថ្នា​នឹង​ធ្វើ​ទី​ពួន​ ​ឬ​ទីជ្រកកោន​។​ ​គ្រានោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​យាង​ចូល​ទៅកាន់​លំនៅ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់