ហើយ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅកាន់​បិ​លិ​ន្ទវ​ច្ឆ​គ្រាម​ ​ដើម្បី​បិណ្ឌបាត​។​ ​សម័យ​នោះ​ឯង​ ​ក្នុង​ស្រុក​នោះ​ ​មាន​ល្បែង​មហោស្រព​។​ ​ពួក​ទារក​(​១​)​ ​ក៏បាន​ប្រដាប់ខ្លួន​ ​ស្អិតស្អាង​ដោយ​កម្រងផ្កា​ ​ហើយ​លេង​មហោស្រព​។​ ​ក្នុង​ពេលនោះ​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​បាន​ត្រាច់​ទៅ​បិណ្ឌបាត​តាមលំដាប់​ច្រក​ក្នុង​បិ​លិ​ន្ទវ​ច្ឆ​គ្រាម​ ​ហើយ​ចូល​ទៅកាន់​ផ្ទះ​អារាមិកជន​ម្នាក់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ប្រគេន​។​ ​សម័យ​នោះ​ឯង​ ​ធីតា​(​២​)​ ​របស់​ប្រពន្ធ​អារាមិកជន​នោះ​ឃើញ​ពួក​ទារក​ដទៃ​ ​ប្រដាប់ខ្លួន​ ​ស្អិតស្អាង​ដោយ​កម្រងផ្កា​ ​ក៏​យំទារ​ថា​ ​អ្នកម៉ែ​ ​ចូរ​ឲ្យ​កម្រងផ្កា​ដល់​ខ្ញុំ​ ​អ្នកម៉ែ​ ​ចូរ​ឲ្យ​គ្រឿងប្រដាប់​ដល់​ខ្ញុំ​។​ ​ក្នុង​ពេលនោះ​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ប្រពន្ធ​របស់​អារាមិកជន​នោះ​ថា​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ទារិកា​(​៣​)​ ​នេះ​យំ​។​ ​ប្រពន្ធ​របស់​អារាមិកជន​នោះ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ទារិកា​នេះ​ ​ឃើញ​ពួក​ទារក​ដទៃ​ប្រដាប់ខ្លួន​ ​ស្អិតស្អាង​ដោយ​កម្រងផ្កា​ ​ក៏​យំទារ​ថា​ ​អ្នកម៉ែ​ ​ចូរ​ឲ្យ​កម្រងផ្កា​ដល់​ខ្ញុំ​ ​អ្នកម៉ែ​ ​ចូរ​ឲ្យ​គ្រឿងប្រដាប់​ដល់​ខ្ញុំ​ ​ដូច្នេះ​ ​ឯ​យើងខ្ញុំ​ទាំងឡាយ​ ​ជា​អ្នក​កំសត់​ ​នឹង​បាន​កម្រងផ្កា​មក​ពីណា​ ​នឹង​បាន​គ្រឿងប្រដាប់​មក​ពីណា​។​ ​គ្រានោះ​ឯង​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​
​(​១​)​ ​ក្មេងប្រុស​។​ ​(​២​)​ ​កូនស្រី​។​ ​(​៣​)​ ​ក្មេងស្រី​
ថយ | ទំព័រទី ២៥០ | បន្ទាប់