ដ៏​មាន​អាយុ​ ​ចាប់​យក​រង្វេលស្មៅ​មួយ​ ​ហើយ​និយាយ​ដូច្នេះ​នឹង​ប្រពន្ធ​អារាមិកជន​នោះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​នាង​ចូរ​បំពាក់​រង្វេលស្មៅ​នេះ​ ​លើ​ក្បាល​ទារិកា​នោះ​ចុះ​។​ ​ទើប​ប្រពន្ធ​អារាមិកជន​នោះ​ ​ក៏​ចាប់​យក​រង្វេលស្មៅ​នោះ​ ​ហើយ​បំពាក់​លើ​ក្បាល​ទារិកា​នោះ​។​ ​រង្វេលស្មៅ​នោះ​ ​ក៏​ក្លាយទៅជា​កម្រងផ្កា​មាស​ ​ល្អល្អះ​ ​គួរ​ពិតពិល​រមិលមើល​ ​ជាទី​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​។​ ​ទុកជា​ខាងក្នុង​ព្រះរាជវាំង​ ​ក៏​រក​កម្រងផ្កា​មាស​បែបនេះ​គ្មាន​។​ ​ពួក​មនុស្ស​ក៏​ក្រាបបង្គំទូល​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ក្នុង​ផ្ទះ​អារាមិកជន​ឯណោះ​ ​មាន​កម្រងផ្កា​មាស​ ​ល្អល្អះ​ ​គួរ​ពិតពិល​រមិលមើល​ ​ជាទី​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ទុកជា​ខាងក្នុង​វាំង​របស់​ព្រះករុណា​ ​ក៏​រក​កម្រងផ្កា​មាស​បែប​នោះ​គ្មាន​ដែរ​ ​អារាមិកជន​នោះ​ ​ជា​អ្នក​កំសត់​ទេ​ ​នឹង​មាន​កម្រងផ្កា​មាស​ពីណា​ ​ប្រាកដជា​វា​លួច​គេ​មក​មិនខាន​ឡើយ​។​ ​ក្នុង​វេលា​នោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​ប្រើឲ្យ​មនុស្ស​ទៅ​ចាប់ចង​ត្រកូល​អារាមិកជន​នោះ​។​ ​លុះ​វេលា​ព្រឹកព្រហាម​ឡើង​ ​ជា​ថ្ងៃ​គំរប់​ពីរ​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ឯ​បិ​លិ​ន្ទវ​ច្ឆ​គ្រាម​ ​កាលបើ​ត្រាច់​ទៅ​បិណ្ឌបាត​ ​តាមលំដាប់​ច្រក​ ​ក្នុង​បិ​លិ​ន្ទវ​ច្ឆ​គ្រាម​ហើយ​ ​ក៏​ចូល​ទៅ​រក​ផ្ទះ​អារាមិកជន​នោះ​ ​លុះ​ចូល​ទៅដល់​
ថយ | ទំព័រទី ២៥១ | បន្ទាប់