ហើយ​ ​ក៏​សួរ​ពួក​មនុស្ស​ ​ដែល​នៅ​ជិតខាង​ថា​ ​ត្រកូល​អារាមិកជន​នេះ​ ​តើ​ទៅ​ឯណា​។​ ​ពួក​មនុស្ស​ ​ដែល​នៅ​ជិតខាង​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ត្រកូល​អារាមិជន​ ​ស្តេច​ឲ្យ​ចាប់ចង​អស់ទៅហើយ​ ​ព្រោះហេតុតែ​កម្រងផ្កា​មាស​ ​(​ដែល​លោកម្ចាស់​ឲ្យ​ទៅ​)​នុ៎ះ​។​ ​ឯ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ក៏​ចូល​ទៅកាន់​ព្រះរាជ​និ​វេស៍​របស់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ប្រគេន​។​ ​គ្រានោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ចូល​ទៅ​រក​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​បាន​ថ្វាយព្រះពរ​ដូច្នេះ​ថា​ ​បពិត្រមហារាជ​ ​ហេតុអ្វី​ ​បាន​ជា​ព្រះអង្គ​ឲ្យ​គេ​ចាប់ចង​ត្រកូល​អារាមិកជន​មក​។​ ​ព្រះបាទ​ពិម្ពិសារ​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ព្រោះ​ក្នុង​ផ្ទះ​អារាមិកជន​នោះ​ ​មាន​កម្រងផ្កា​មាស​ ​ល្អល្អះ​ ​គួរ​ពិតពិល​រមិលមើល​ ​ជាទី​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ទុកជា​ខាងក្នុង​វាំង​របស់ខ្ញុំ​ ​ក៏​រក​កម្រងផ្កា​បែបនេះ​គ្មាន​ដែរ​ ​អារាមិកជន​នោះ​ ​ជា​មនុស្ស​កំសត់​ទេ​ ​នឹង​មាន​កម្រងផ្កា​មាស​ពីណា​ ​ប្រាកដជា​វា​លួច​គេ​មក​មិនខាន​ឡើយ​។​ ​គ្រានោះ​ ​ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ដ៏​មាន​អាយុ​ ​បាន​អធិដ្ឋាន​ប្រាសាទ​ ​របស់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ឲ្យ​ទៅជា​មាស​ ​(​មួយរំពេច​)​។​ ​ប្រាសាទ​នោះ​ ​ក៏​ក្លាយទៅជា​
ថយ | ទំព័រទី ២៥២ | បន្ទាប់