ដ៏​មាន​អាយុ​ ​បានឃើញ​សណ្តែកបាយ​ ​ដុះ​លើ​ដុំ​លាមក​ ​ក្នុង​ទី​ពាក់កណ្តាល​ផ្លូវ​ ​លុះ​ឃើញ​ហើយ​ ​ក៏​រង្កៀស​ថា​ ​សណ្តែកបាយ​ ​ជា​អកប្បិយៈ​ ​ទុកជា​ចំអិន​ហើយ​ ​សណ្តែកបាយ​ ​ក៏​គង់តែ​ដុះឡើង​ខ្លះទៀត​ ​កាល​រង្កៀស​ដូច្នេះហើយ​ ​ព្រមទាំង​បរិសទ្យ​ ​ក៏​មិន​ហ៊ាន​ឆាន់​សណ្តែកបាយ​ឡើយ​។​ ​ពួក​ភិក្ខុ​ណា​ ​សំគាល់​ពាក្យ​ព្រះ​កង្ខា​រេ​វត​នោះ​ ​ថា​ជា​ពាក្យ​គួរ​ស្តាប់​បាន​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មិន​ហ៊ាន​ឆាន់​សណ្តែកបាយ​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សណ្តែកបាយ​ដែលគេ​ចំអិន​ហើយ​ ​នៅតែ​ដុះឡើង​ខ្លះទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ឆាន់​សណ្តែកបាយ​ ​(​នោះ​)​ ​បាន​តាម​សប្បាយ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មាន​អាពាធ​កើតអំពី​ខ្យល់​ក្នុង​ពោះ​។​ ​ភិក្ខុ​នោះ​បាន​ផឹកថ្នាំ​ ​ឈ្មោះ​លោណ​សោ​ចិរ​កៈ​(​១​)​ ​។​ ​ភិក្ខុ​នោះ​
​(​១​)​ ​អដ្ឋកថា​ ​កែ​តតិយ​បារាជិក​ថា​ ​ថ្នាំ​ឈ្មោះ​លោណ​សោ​ចិរ​ក​នោះ​ ​គេ​ធ្វើ​ដាក់ផ្លែ​សម៉​ ​កន្ទួតព្រៃ​ ​សម៉​ពិ​ភេ​គ​ ​គ្រឿង​ចត់​ ​និង​ស្រូវ​ទាំងពួង​ ​មាន​ស្រូវសាលី​ជាដើម​ ​និង​អបរណ្ណជាតិ​ ​មាន​សណ្តែក​ល្ង​ជាដើម​ ​និង​បាយ​នៃ​ស្រូវ៧ប្រការ​ ​មាន​ស្រូវសាលី​ជាដើម​ ​និង​ផ្លែឈើ​ទាំងពួង​ ​មាន​ផ្លែ​ចេក​ជាដើម​ ​និង​លម្ពង់​ឈើ​ទាំងពួង​ ​មាន​លម្ពង់​ផ្តៅ​ ​និង​កា​កោះ​ជាដើម​ ​និង​ត្រី​សាច់​ ​និង​ភេសជ្ជៈ​ជាច្រើន​ ​មាន​ទឹកឃ្មុំ​ ​ទឹកអំពៅ​ ​អម្បិល​សិន្ធវ​ជាដើម​ ​ហើយ​ត្រាំ​ក្នុង​ភាជន៍​ ​បិទមាត់​ភាជន៍​ឲ្យ​ជិត​ ​ទុកឲ្យ​យូរ​កំណត់១ឆ្នាំ​ ​២ឆ្នាំ​ ​ឬ៣ឆ្នាំ​ក៏បាន​។​ ​ថ្នាំ​នោះ​ក៏​ឆ្អិន​ល្អ​ ​មាន​ពណ៌​ដូច​ទឹក​ផ្លែ​ព្រីង​ ​សម្រាប់​ឆាន់​កែរោគ​ខ្យល់​ ​ក្អក​ ​ឃ្លង់​ ​ស្គម​លឿង​ ​និង​ឫសដូង​បាទ​ជាដើម​ ​ម្យ៉ាងទៀត​ ​ជា​ថ្នាំ​សម្រាប់​ឆាន់​ក្រោយ​បាយ​។​
ថយ | ទំព័រទី ២៥៦ | បន្ទាប់