[​៩៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​គង់​ទៀប​ក្រុង​សាវត្ថី​ ​គួរ​តាម​ព្រះ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុង​រាជគ្រឹះ​។​ ​ព្រះ​កង្ខា​រេ​វត​ដ៏​មាន​អាយុ​ ​បាន​ដើរចូល​ទៅកាន់​កន្លែង​ធ្វើ​ស្ករអំពៅ​ ​ក្នុង​ពាក់កណ្តាល​ផ្លូវ​ ​ហើយ​បានឃើញ​ពួក​ជន​កំពុង​ដាក់​ម្សៅ​ខ្លះ​ ​ផេះ​ខ្លះ​ ​លាយ​ក្នុង​ស្ករអំពៅ​ ​លុះ​ឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​រង្កៀស​ថា​ ​ស្ករអំពៅ​លាយ​ដោយ​អាមិសៈ​ ​ជា​អកប្បិយៈ​ ​ប្រហែលជា​ស្ករអំពៅ​ ​មិន​គួរ​ភិក្ខុ​នឹង​ឆាន់​ក្នុង​វេលាវិកាល​ទេ​ដឹង​ ​(​កាល​រង្កៀស​ដូច្នេះហើយ​)​ ​ព្រមទាំង​បរិសទ្យ​ ​ក៏​មិន​ហ៊ាន​ឆាន់​ដុំ​ស្ករអំពៅ​ឡើយ​។​ ​ពួក​ភិក្ខុ​ណា​សំគាល់​ពាក្យ​ព្រះ​រេ​វត​នោះ​ ​ថា​ជា​ពាក្យ​គួរ​ស្តាប់​បាន​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មិន​ហ៊ាន​ឆាន់​ស្ករអំពៅ​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដាក់​ម្សៅ​ខ្លះ​ ​ផេះ​ខ្លះ​ ​លាយ​ក្នុង​ស្ករអំពៅ​ដើម្បី​ប្រយោជន៍អ្វី​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​ប្រយោជន៍ឲ្យ​ស្អិត​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​គេដាក់​ម្សៅ​ខ្លះ​ ​ផេះ​ខ្លះ​លាយ​ក្នុង​ស្ករអំពៅ​ ​គ្រាន់តែ​ឲ្យ​ស្អិត​ ​(​ប៉ុណ្ណោះទេ​)​ ​ស្ករអំពៅ​នោះ​ ​នៅ​រាប់ថាជា​ស្ករអំពៅ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​ស្ករអំពៅ​(​នោះ​)​ ​បាន​តាម​សប្បាយ​។​ ​ព្រះ​កង្ខា​រេ​វត​
ថយ | ទំព័រទី ២៥៥ | បន្ទាប់