ព្រាហ្មណ៍​នោះ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យាង​ចៀសចេញ​ទៅ​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យាង​ចេញទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រាហ្មណ៍​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​និមន្ត​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ ​ជា​ប្រធាន​មក​ ​ដោយមាន​បំណង​ថា​ ​នឹង​ប្រគេន​ប្រេងល្ង​ថ្មី​ ​និង​ទឹកឃ្មុំ​ថ្មី​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ប្រេងល្ង​ ​និង​ទឹកឃ្មុំ​ណា​ ​ប្រេងល្ង​ ​និង​ទឹកឃ្មុំ​នោះ​ ​អាត្មាអញ​ភ្លេច​ប្រគេន​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ឲ្យ​គេ​នាំ​យក​នូវ​ប្រេងល្ង​ថ្មី​ ​និង​ទឹកឃ្មុំ​ថ្មី​ ​ដោយ​ក្រ​ឡរ​ ​និង​ក្អម​ទៅកាន់​អារាម​។​ ​ទើប​ព្រាហ្មណ៍​នោះ​ ​ឲ្យ​គេ​នាំ​យក​ប្រេងល្ង​ថ្មី​ ​និង​ទឹកឃ្មុំ​ថ្មី​ ​ដោយ​ក្រ​ឡរ​ ​និង​ក្អម​ ​ទៅកាន់​អារាម​ ​ហើយ​បាន​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​ព្រាហ្មណ៍​នោះ​ ​ឈរ​នៅក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​និមន្ត​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយមាន​បំណង​ថា​ ​នឹង​ប្រគេន​ប្រេងល្ង​ថ្មី​ ​និង​ទឹកឃ្មុំ​ថ្មី​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ប្រេងល្ង​ ​និង​ទឹកឃ្មុំ​ណា​ ​ប្រេងល្ង​ ​និង​ទឹកឃ្មុំ​នោះ​ ​ខ្ញុំ​ព្រះអង្គ​ក៏​ភ្លេច​ប្រគេន​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទទួលយក​ប្រេងល្ង​ថ្មី​ ​និង​ទឹកឃ្មុំ​ថ្មី​របស់ខ្ញុំ​ព្រះអង្គ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​
ថយ | ទំព័រទី ២៦៥ | បន្ទាប់