បើ​ដូច្នោះ​ ​អ្នកឯង​ចូរ​ប្រគេន​ ​ដល់​ភិក្ខុ​ទាំងឡាយ​ចុះ​។​ ​គ្រានោះ​ឯង​ ​កាល​ស្រុក​កើត​ទុរភិក្ស​ ​(​អត់បាយ​)​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ​(​១​)​ ​ពិចារណា​ ​ហើយ​ហាមឃាត់​ខ្លះ​(​២​)​ ​ម្យ៉ាងទៀត​ ​សង្ឃ​ទាំងអស់​ ​ក៏បាន​ហាម​ភត្ត​រួចហើយ​។​ ​ពួក​ភិក្ខុ​ក៏​រង្កៀស​ ​ហើយ​មិន​ហ៊ាន​ទទួល​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ទទួល​ចុះ​ ​ចូរ​ឆាន់​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​ឆាន់​ហើយ​ ​ហាម​ភត្ត​រួចហើយ​ ​ឆាន់​ភោជន​មិនមែន​ជា​របស់​ដែល​អំពី​ភិក្ខុ​ឈឺ​ ​ឬមិន​បាន​ធ្វើ​វិនយកម្ម​ ​ដែលគេ​នាំ​យក​មក​អំពី​ទី​ដែលគេ​និមន្ត​នោះ​បាន​។​
 ​[​១០២​]​ ​សម័យ​នោះ​ឯង​ ​ត្រកូល​ឧបដ្ឋាក​របស់​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​បាន​បញ្ជូន​ខាទ​នីយៈ​ទៅ​ ​ដើម្បី​ប្រយោជន៍​ដល់​សង្ឃ​ ​ហើយ​ផ្តាំ​ថា​ ​ត្រូវ​ពួក​អ្នកឯង​បង្ហាញ​ដល់​លោកម្ចាស់​ឧប​នន្ទ​រួចហើយ​ ​សឹម​ប្រគេន​សង្ឃ​ចុះ​។​ ​គ្រានោះ​ឯង​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ចូល​ទៅ​ស្រុក​ដើម្បី​បិណ្ឌបាត​។​ ​ឯ​មនុស្ស​ទាំងនោះ​ក៏​ទៅកាន់​អារាម​ ​ហើយ​សួរ​ភិក្ខុ​ទាំងឡាយ​ថា​
​(​១​)​ ​ក្នុង​វិមតិវិនោទនី​ដីកា​ ​ថា​ ​កាលបើ​មាន​ទាយក​ប្រគេន​វត្ថុ​បន្តិចបន្តួច​រួចហើយ​ ​ភិក្ខុ​ទាំងឡាយ​ក៏​ហាមឃាត់​ ​មិន​ទទួល​ទៀត​។​ ​(​២​)​ ​ភិក្ខុ​កំណត់​ដឹង​ថា​ ​យើង​អាច​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​វត្ថុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​វត្ថុ​ដ៏​សល់​អំពី​នេះ​ ​ចូរ​បាន​ដល់​ភិក្ខុ​ឯទៀត​ចុះ​ ​ហើយក៏​ហាមឃាត់​មិន​ទទួល​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់