ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ស្ករអំពៅ​ដល់​ភិក្ខុ​មាន​ជម្ងឺ​ ​(​អនុញ្ញាត​)​ ​ទឹក​ស្ករអំពៅ​ដល់​ភិក្ខុ​គ្មាន​ជម្ងឺ​។​
 ​[​១១៥​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ក្រុង​រាជគ្រឹះ​ ​តាម​សមគួរ​ដល់​ព្រះ​អធ្យាស្រ័យ​ហើយ​ ​ទើប​យាង​ចេញទៅ​កាន់​ចារិក​នៃ​បា​ដ​លិ​គ្រាម​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ប្រមាណ១២៥០រូប​។​ ​គ្រា​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ដោយលំដាប់​ ​ក៏បាន​ដល់​ទៅ​បា​ដ​លិ​គ្រាម​នោះ​។​ ​ពួក​ឧបាសក​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​បានឮ​ដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​មក​ដល់​បា​ដ​លិ​គ្រាម​ហើយ​។​ ​គ្រានោះ​ ​ពួក​ឧបាសក​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​បាន​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​ឧបាសក​ ​អ្នក​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​
ថយ | ទំព័រទី ៣០១ | បន្ទាប់