[​១១៧​]​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​អានិសង្ស​ទាំង៥ប្រការ​នេះ​ ​ជា​អានិសង្ស​នៃ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​។​ ​អានិសង្ស​ទាំង៥ប្រការ​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​ ​ក្នុង​លោក​នេះ​ ​តែង​បាន​នូវ​គំនរ​ ​នៃ​សម្បត្តិ​ដ៏​ច្រើន​ ​ហេតុ​មក​ពី​សេចក្តី​មិន​ប្រមាថ​។​ ​នេះ​ជា​អានិសង្ស​ទី១​ ​នៃ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ពាក្យ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​ហើយ​ ​តែង​មាន​កិត្តិសព្ទ​ដ៏​ពីរោះ​ ​ឮខ្ចរខ្ចាយ​ទៅ​។​ ​នេះ​ជា​អានិសង្ស​ទី២​ ​នៃ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ពាក្យ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​ហើយ​ ​(​បើ​)​ ​ចូល​ទៅកាន់​បរិសទ្យ​ណា​ ​ទោះបីជា​ខត្តិយ​បរិសទ្យ​ក្តី​ ​ជា​ព្រាហ្មណ៍​បរិសទ្យ​ក្តី​ ​ជាគ​ហប​តិ​បរិសទ្យ​ក្តី​ ​ជាស​មណ​បរិសទ្យ​ក្តី​ ​ក៏​ក្លៀវក្លា​ ​មិន​ឱន​មុខ​ចុះ​ ​គឺថា​ ​មិន​ក្រអឹមក្រអៀម​ ​ហើយ​ដើរចូល​ទៅ​។​ ​នេះ​ជា​អានិសង្ស​ទី៣​ ​នៃ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ពាក្យ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​ហើយ​ ​លុះ​វេលា​ទៀប​ស្លាប់​ ​ក៏​មិន​វង្វេងស្មារតី​ឡើយ​។​ ​នេះ​ជា​អានិសង្ស​ទី៤​
ថយ | ទំព័រទី ៣០៥ | បន្ទាប់