នៃ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ពាក្យ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​ហើយ​ ​លុះ​រំលាងខន្ធ​បន្ទាប់​អំពី​មរណៈ​ ​រមែង​ទៅកាន់​មនុស្សលោក​ ​ឬ​ទេវលោក​។​ ​នេះ​ជា​អានិសង្ស​ទី៥​ ​នៃ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​អានិសង្ស​ទាំង៥ប្រការ​នេះឯង​ ​ជា​អានិសង្ស​នៃ​បុគ្គល​មាន​សីល​ ​ឬ​បរិបូណ៌​ដោយ​សីល​។​
 [​១១៨​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឧបាសក​ទាំងឡាយ​ ​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​អស់​រាត្រី​ជាច្រើន​ ​ហើយ​បញ្ជូន​ទៅ​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​រាត្រី​ ​(​បឋមយាម​)​ ​កន្លងទៅ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​នូវ​កាល​ដ៏​គួរ​ ​នឹង​ត្រឡប់ទៅវិញ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ឧបាសក​ទាំងឡាយ​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ក្រោក​ចាកទី​អង្គុយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​វេលា​ដែល​ឧបាសក​ទាំងឡាយ​ ​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​ចៀសចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​ព្រះអង្គ​ក៏​ទ្រង់​យាង​ចូល​ទៅកាន់​សុញ្ញាគារ​ដ្ឋាន​ ​(​គឺ​ផ្ទះ​ស្ងាត់​)​។​
ថយ | ទំព័រទី ៣០៦ | បន្ទាប់