ជា​សាវក​និ​គ្រ​ណ្ឋ​ ​ក៏​អង្គុយ​នៅក្នុង​កណ្តាល​បរិសទ្យ​នោះ​ដែរ​។​ ​ទើប​សីហ​សេនាបតិ​ ​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ព្រះអង្គ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ប្រាកដ​ ​ឥត​សង្ស័យ​ឡើយ​ ​ព្រោះហេតុនោះ​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ដែល​មា​នកេរ្តិ​ឈ្មោះ​ល្បីល្បាញ​ក្រៃលែង​ ​អង្គុយ​ប្រជុំ​គ្នា​ក្នុង​រោង​សម្រាប់​ទទួលភ្ញៀវ​ ​ហើយ​ពោល​សរសើរគុណ​ព្រះពុទ្ធ​ ​ពោល​សរសើរគុណ​ព្រះធម៌​ ​ពោល​សរសើរគុណ​ព្រះសង្ឃ​ ​ដោយ​បរិ​យា​ជាច្រើន​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ចូល​ទៅ​ ​ដើម្បី​ឃើញ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ​(​លងមើល​)​។​ ​លំដាប់នោះ​ ​សីហ​សេនាបតិ​ ​ចូល​សំដៅ​ទៅត្រង់​ទី​ដែល​និ​គ​ណ្ឋ​នាដ​បុត្ត​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​សំពះ​និ​គ​ណ្ឋ​នាដ​បុត្ត​ ​ហើយ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​សីហ​សេនាបតិ​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ទើប​និយាយទៅ​នឹង​និ​គ​ណ្ឋ​នាដ​បុត្ត​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ចង់​ចូល​ទៅ​ឃើញ​ព្រះសមណគោតម​ ​(​ម្តង​មើល​)​។​ ​និ​គ​ណ្ឋ​នាដ​បុត្ត​ពោល​ថា​ ​នែអ្នក​សីហៈ​ ​អ្នកឯង​ជា​អ្នក​និយាយចំ​ពោះ​កិច្ចការ​ថា​ ​ត្រូវ​ធ្វើ​ ​និង​ចូល​ទៅ​មើល​សមណ​គោ​ត្ត​ម​ ​ជា​អ្នកពោល​ពាក្យ​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ដូចម្តេច​បាន​ ​ម្នាល​អ្នក​សីហៈ​ ​ព្រោះ​សមណគោតម​ ​ជា​អ្នកពោល​ពាក្យ​ឃាត់​កិច្ចការ​ ​ថា​មិន​ត្រូវ​ធ្វើ​ ​សំដែងធម៌​ហាម​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ ​និង​
ថយ | ទំព័រទី ៣២១ | បន្ទាប់