ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពោល​ពាក្យ​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​នោះ​ដែរ​។​ ​ឯ​ការរៀបចំ​ដំណើរ​របស់​សីហ​សេនាបតិ​ ​ដើម្បីនឹង​ទៅ​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​នុ៎ះ​)​ ​ក៏​អាក់ខាន​ទៅ​។​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ដែល​មា​នកេរ្តិ​ឈ្មោះ​ល្បីល្បាញ​ក្រៃលែង​ ​អង្គុយ​ប្រជុំ​គ្នា​ក្នុង​រោង​សម្រាប់​ទទួលភ្ញៀវ​ ​ហើយ​ពោល​សរសើរគុណ​ព្រះពុទ្ធ​ ​ពោល​សរសើរគុណ​ព្រះធម៌​ ​ពោល​សរសើរគុណ​ព្រះសង្ឃ​ ​ដោយ​បរិ​យា​ជាច្រើន​ ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​ ​ឯ​សីហ​សេនាបតិ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ក្នុង​វារៈ​ជា​គំរប់​បីដង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ព្រះអង្គ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ប្រាកដ​ ​ឥត​សង្ស័យ​ឡើយ​ ​ព្រោះហេតុនោះ​ហើយ​ ​បាន​ជាពួក​ស្តេច​លិ​ច្ឆ​វី​ទាំងនេះ​ ​ដែល​មា​នកេរ្តិ​ឈ្មោះ​ល្បីល្បាញ​ក្រៃលែង​ ​អង្គុយ​ប្រជុំ​គ្នា​ក្នុង​រោង​សម្រាប់​ទទួលភ្ញៀវ​ ​ហើយ​ពោល​សរសើរគុណ​ព្រះពុទ្ធ​ ​ពោល​សរសើរគុណ​ព្រះធម៌​ ​ពោល​សរសើរគុណ​ព្រះសង្ឃ​ ​ដោយ​បរិ​យា​ជាច្រើន​ ​និ​គ្រ​ណ្ឋ​ទាំង​ ​(​នេះ​)​ ​ទោះ​អញ​លា​ក្តី​ ​មិន​លា​ក្តី​ ​នឹង​ធ្វើអ្វី​អញ​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​មិនបាច់​លា​និ​គ្រ​ណ្ឋ​ទាំង​ ​(​នេះ​)​ ​ទេ​ ​គួរតែ​ចូល​ទៅ​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​នោះ​តែម្តង​។​ ​លំដាប់នោះ​ ​សីហ​សេនាបតិ​ ​ចេញទៅ​អំពី​ក្រុង​វេសាលី​ ​ដោយ​រថ៥០០​ ​ក្នុង​វេលា​ថ្ងៃ​ ​ដើម្បីនឹង​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ដាក់​យាន​ទុក​ក្នុង​ទីសម​គួរ​ ​ទើប​ចុះ​អំពី​យាន​ ​ដើរទៅ​
ថយ | ទំព័រទី ៣២២ | បន្ទាប់