ដោយ​ជើងទទេ​ ​ចូល​តម្រង់​ទៅកាន់​ទី​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទើប​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សីហ​សេនាបតិ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បានឮ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ ​សំដែងធម៌​ ​ហាម​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពោល​ពាក្យ​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ ​ដូច្នោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គេ​ទាំងឡាយ​តែង​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ ​សំដែងធម៌​ ​ហាម​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពោល​ពាក្យ​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គេ​ទាំងនោះ​ពោល​ត្រង់​ ​តាម​ពាក្យ​របស់​ព្រះអង្គ​ ​មិនមែន​ពោល​បង្កាច់​ព្រះអង្គ​ ​ដោយ​ពាក្យ​មិន​ពិត​ទេ​ឬ​ ​ដ្បិត​ព្រះអង្គ​តែង​ពោល​ជាក់ច្បាស់​ ​នូវ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រសិនបើ​មាន​សហធម្មិក​ណាមួយ​បាន​និយាយ​ត្រូវ​តាម​ព្រះពុទ្ធដីកា​ដែល​ព្រះអង្គ​បាន​ពោល​ ​(​នោះ​)​ ​ក៏​មិនបាន​ដល់​នូវ​ហេតុ​ដំ​ណេះ​ដំនៀល​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះហេតុនោះ​ហើយ​ ​បាន​ជា​យើងខ្ញុំ​ព្រះអង្គ​មិន​ចង់​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
ថយ | ទំព័រទី ៣២៣ | បន្ទាប់