សេដ្ឋីបុត្ត​នោះ​ដរាបណា​ ​រង្វាន់​នោះ​ ​ក៏​មិន​ចេះ​អស់​ទៅ​ដរាប​នោះ​។​ ​កូនប្រសា​ស្រី​ ​(​របស់​សេដ្ឋី​នោះ​)​ ​មាន​ឥទ្ធានុភាព​ ​ខាង​ឯមុខ​ការ​ចូល​ទៅ​អង្គុយ​ជិត​កញ្ជើ​មួយ​ ​មាន​ចំណុះ៤ទោណ​(​១​)​ ​ហើយ​ឲ្យ​ភត្ត​ដល់​បុរស​ ​ជា​ទាសកម្មករ​ ​អស់​ប្រាំមួយ​ខែ​។​ ​បើ​កូនប្រសា​ស្រី​របស់​សេដ្ឋី​នោះ​ ​មិនទាន់​ក្រោក​ឡើង​ដរាបណា​ ​ភត្ត​នោះ​ ​ក៏​មិន​ចេះ​អស់​ទៅ​ ​ដរាប​នោះ​។​ ​ខ្ញុំប្រុស​ ​(​របស់​សេដ្ឋី​នោះ​)​ ​មាន​ឥទ្ធានុភាព​ ​ខាង​ឯមុខ​ការ​ភ្ជួរស្រែ​ ​ដោយ​នង្គ័ល​តែមួយ​ ​មាន​អាច់​បំណះ​ប្រាំពីរ​បែកចេញ​ទៅ​។​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​បានឮ​ដំណឹង​ថា​ ​មេ​ណ្ឌ​ក​គហបតិ​នៅក្នុង​ក្រុង​ភទ្ទិ​យៈ​ ​ក្នុង​ដែន​របស់​យើង​ ​(​នេះ​)​ ​ថា​មាន​ ​ឥទ្ធានុភាព​ ​ខាង​ឯ​កក់​ជំរះ​នូវ​សីសៈ​ ​រួច​ប្រើ​គេ​ឲ្យ​បោស​ជង្រុកស្រូវ​ ​ហើយ​ទើប​អង្គុយ​ខាងក្រៅ​ទ្វារ​ ​ធារស្រូវ​ក៏​ធ្លាក់ចុះ​មក​ពី​អាកាស​ ​ពេញទាំង​ជង្រុក​បាន​ ​ភរិយា​របស់​សេដ្ឋី​នោះ​ ​មាន​ឥទ្ធានុភាព​ ​ខាង​ឯ​ចូល​ទៅ​អង្គុយ​ជិត​ថាស​មួយ​ ​មាន​ចំណុះ​មួយ​អាឡ្ហក​ ​និង​ថាស​មួយ​ ​សម្រាប់​ដាក់​សម្ល​ ​និង​ម្ហូបក្រៀម​ ​ហើយ​អង្គាស​នូវ​បុរស​ ​ជា​ទាសកម្មករ​ដោយ​ភត្ត​ ​បើ​សេដ្ឋី​ភរិយា​នោះ​ ​មិនទាន់​ក្រោក​ឡើង​ ​ដរាបណា​ ​ភត្ត​នោះ​ក៏​មិន​ចេះ​អស់​ទៅ​ ​ដរាប​នោះ​ ​កូនប្រុស​របស់​សេដ្ឋី​នោះ​ ​មាន​ឥទ្ធានុភាព​ ​ខាង​ឯ​កាន់​យក​ថង់​មាន​
​(​១​)​ ​បួន​អាឡ្ហក​ ​ជាមួយ​ទោណ​ ​គឺ១៦នាឡិ​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់