ចំណុះ​មួយ​ពាន់​កហាបណៈ​ ​ហើយ​ឲ្យរង្វាន់​ដល់​បុរស​ ​ជា​ទាសកម្មករ​អស់​ប្រាំមួយ​ខែ​ ​បើ​ថង់​នៅតែ​ក្នុង​ដៃ​របស់​សេដ្ឋីបុត្ត​នោះ​ដរាបណា​ ​រង្វាន់​នោះ​ ​ក៏​មិន​ចេះ​អស់​ទៅ​ដរាប​នោះ​ ​កូនប្រសា​ស្រី​របស់​សេដ្ឋី​នោះ​ ​មាន​ឥទ្ធានុភាព​ ​ខាង​ឯ​ចូល​ទៅ​អង្គុយ​ជិត​កញ្ជើ​មួយ​ ​មាន​ចំណុះ៤ទោណ​ ​ហើយ​ឲ្យ​ភត្ត​ដល់​បុរស​ ​ជា​ទាសកម្មករ​ ​អស់​ប្រាំមួយ​ខែ​ ​បើ​កូនប្រសា​ស្រី​សេដ្ឋី​នោះ​ ​មិនទាន់​ក្រោក​ឡើង​ដរាបណា​ ​ភត្ត​នោះ​ ​ក៏​មិន​ចេះ​អស់​ទៅ​ ​ដរាប​នោះ​ ​ខ្ញុំប្រុស​ ​របស់​សេដ្ឋី​នោះ​ ​មាន​ឥទ្ធានុភាព​ ​ខាង​ឯ​ការ​ភ្ជួរស្រែ​ ​ដោយ​នង្គ័ល​តែមួយ​ ​មាន​អាច់​បំណះ​ប្រាំពីរ​បែកចេញ​ទៅ​។​ ​ទើប​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​ហៅ​នូវ​សព្វត្ថ​កម​ហា​មាត្យ​(​១​)​ ​ម្នាក់​មក​ ​ហើយ​ទ្រង់​មាន​ព្រះ​ឱង្ការ​ថា​ ​នែ​នាយ​ ​ឮ​ថា​មេ​ណ្ឌ​ក​គហបតិ​ ​នៅក្នុង​ក្រុង​ភទ្ទិ​យៈ​ ​ក្នុង​ដែន​របស់​យើង​ ​(​នេះ​)​ ​មាន​ឥទ្ធានុភាព​ ​ខាង​ឯ​កក់​ជំរះ​នូវ​សីសៈ​ ​រួច​ប្រើ​គេ​ឲ្យ​បោស​ជង្រុកស្រូវ​ ​ហើយ​អង្គុយ​ខាងក្រៅ​ទ្វារ​ ​ធារស្រូវ​ស្រាប់តែ​ធ្លាក់ចុះ​មក​អំពី​អាកាស​ ​ពេញទាំង​ជង្រុក​។​បេ​។​ ​ខ្ញុំប្រុស​របស់​សេដ្ឋី​នោះ​ ​មាន​ឥទ្ធានុភាព​ ​ខាង​ឯ​ការ​ភ្ជួរស្រែ​ ​ដោយ​នង្គ័ល​តែមួយ​ ​មាន​អាចម៍បំណះ​ប្រាំពីរ​បែកចេញ​ទៅ​ ​នែ​នាយ​ ​អ្នក​ចូរ​ទៅ​ឲ្យដឹង​ការ​ ​(​បើ​)​ ​អ្នក​ឃើញ​ហើយ​ ​ដូចជា​យើង​ឃើញ​ ​ខ្លួនឯង​ដែរ​។​ ​មហាមាត្យ​នោះ​ទទួល​ព្រះរាជឱង្ការ​នៃ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​
​(​១​)​ ​អមាត្យ​ ​អ្នក​សម្រេច​រាជការ​ទាំងអស់​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់