ចំពោះ​ព្រះអង្គ​ ​ហើយ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ញុំាង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ញុំាង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ឲ្យបាន​ត្រាស់​ដឹងផង​ ​ព្រះអង្គ​ទ្រង់​សំដែងធម៌​ ​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​និង​ពីរោះ​បទ​ចុង​ ​ទ្រង់​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ដ៏​ពេញ​បរិបូណ៌​ ​ដ៏​បរិសុទ្ធ​អស់ជើង​ ​ក៏​ដំណើរ​ដែល​បានឃើញ​ ​បាន​ជួបនឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនោះ​ ​ជា​ការ​ប្រពៃ​ពេក​។​ ​លំដាប់នោះ​ ​កេ​ណិ​យ​ជដិល​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​គួរ​អញ​ឲ្យ​គេ​នាំ​យក​របស់​អ្វី​ហ្ន៎​ ​ទៅ​ថ្វាយព្រះ​សមណគោតម​។​ ​ទើ​បកេ​ណិ​យ​ជដិល​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឫសី​ទាំងឡាយ​ណា​ ​ដែល​ជា​បុព្វបុរស​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​ដែល​ជា​អ្នក​កសាង​មន្ត​ ​ជា​អ្នក​រាយមន្ត​ ​បទ​មន្ត​បុរាណ​នេះ​ ​ដែល​ពួក​ឫសី​ណា​ ​បាន​ច្រៀង​មក​ហើយ​ ​បាន​រាយ​មក​ហើយ​ ​បាន​សន្សំ​មក​ច្រើន​ហើយ​ ​ឥឡូវនេះ​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​តែង​ស្វាធ្យាយ​តាម​បទ​មន្ត​នោះ​ ​តែង​សូត្រ​តាម​បទ​មន្ត​នោះ​ ​តែង​ពោល​តាម​បទ​មន្ត​ ​ដែល​ឫសី​ទាំងឡាយ​នោះ​ពោល​ហើយ​ ​តែង​បង្រៀន​តាម​បទ​មន្ត​ ​ដែល​ឫសី​ទាំងឡាយ​នោះ​បង្រៀន​មក​ហើយ​ ​ដូចជា​ព្រាហ្មណ៍​ ​ឈ្មោះ​អដ្ឋ​កៈ​ ​ព្រាហ្មណ៍​ឈ្មោះ​វា​មកៈ​ ​ព្រាហ្មណ៍​ឈ្មោះ​វា​មទេ​វៈ​ ​ព្រាហ្មណ៍​ឈ្មោះ​វេស្សា​មិត្តៈ​ ​ព្រាហ្មណ៍​ឈ្មោះ​យម​ត្ត​គ្គិ​ ​ព្រាហ្មណ៍​ឈ្មោះ​អង្គិរ​សៈ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់