ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​រោ​ជ​មល្ល​ក្សត្រ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ ​ឲ្យ​ប្រតិបត្តិ​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​អន្លក់​គ្រប់មុខ​ផង​ ​ខាទ​នីយៈ​ធ្វើ​ពី​ម្យៅ​គ្រប់មុខ​ផង​។​
 [​១៣៧​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ក្នុង​ក្រុង​កុសិនារា​ ​តាម​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ ​ក្រុង​អា​តុ​មា​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​ចំនួន១២៥០រូប​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​(​១​)​ ​មួយ​រូប​ធ្លាប់ធ្វើ​ជាង​កោរ​កាត់​ ​បួស​ឯ​ចាស់​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​អា​តុ​មា​។​ ​ទារក​(​២​)​ ​ពីរ​នាក់​របស់​ភិក្ខុ​នោះ​មាន​សំឡេង​ពីរោះ​ ​ប្រកបដោយ​សេចក្តី​វាងវៃ​ ​មិន​ខ្ជិលច្រអូស​ ​សម្រេច​សិល្បៈ​ក្នុង​វិជ្ជា​កោរ​កាត់​ ​ក្នុង​សំណាក់​អាចារ្យ​របស់​ខ្លួន​។​ ​ភិក្ខុ​បួស​ឯ​ចាស់​នោះ​ ​បានឮ​ដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ជាច្រើន​ ​ចំនួន១២៥០រូប​ ​មកកាន់​ក្រុង​អា​តុ​មា​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​បួស​ឯ​ចាស់​នោះ​
​(​១​)​ ​តាម​សារត្ថទីបនី​ដីកា​ថា​ ​ភិក្ខុ​នោះ​ឈ្មោះ​សុ​ភទ្ទ​។​ ​(​២​)​ ​ក្មេង​ពីរ​នាក់​នេះ​ ​ជា​កូន​របស់​លោក​ ​បាន​បួស​ជា​សាមណេរ​។​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់