ដែល​ភិក្ខុ​ទទួល​ក្នុង​ថ្ងៃ​នោះ​ ​គួរ​បានតែ​ក្នុង​កាល​ ​មិន​គួរ​ក្នុង​វិកាល​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុជា​សត្តាហកាលិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាវកាលិក​ ​ដែល​ភិក្ខុ​ទទួល​ក្នុង​ថ្ងៃ​នោះ​ ​គួរ​បានតែ​ក្នុង​កាល​ ​មិន​គួរ​ក្នុង​វិកាល​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុជា​យាវជីវិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាវកាលិក​ ​ដែល​ភិក្ខុ​ទទួល​ក្នុង​ថ្ងៃ​នោះ​ ​គួរ​បានតែ​ក្នុង​កាល​ ​មិន​គួរ​ក្នុង​វិកាល​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុជា​សត្តាហកាលិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាមកាលិក​ ​ដែល​ភិក្ខុ​ទទួល​ក្នុង​ថ្ងៃ​នោះ​ ​គួរ​បានតែ​ក្នុង​យាម​ ​កន្លង​យាម​ទៅ​ហើយ​ ​មិន​គួរ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុជា​យាវជីវិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​យាមកាលិក​ ​ដែល​ភិក្ខុ​ទទួល​ក្នុង​ថ្ងៃ​នោះ​ ​គួរ​បានតែ​ក្នុង​យាម​ ​កន្លង​យាម​ទៅ​ហើយ​ ​មិន​គួរ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុជា​យាវជីវិក​ ​(​ច្រឡំ​)​ ​ដោយ​វត្ថុជា​សត្តាហកាលិក​ ​ដែល​ភិក្ខុ​ទទួល​ក្នុង​ថ្ងៃ​នោះ​ ​គួរ​អស់៧ថ្ងៃ​ ​ហួស៧ថ្ងៃ​ទៅ​ហើយ​ ​មិន​គួរ​ទេ​។​

​ចប់​ ​ភេ​សជ្ជ​ក្ខន្ធ​កៈ​ ​ទី៦​។​
​ក្នុង​ខន្ធកៈ​នេះ​មាន១០៦រឿង​។​

ថយ | ទំព័រទី ៣៧៩ | បន្ទាប់