ភិក្ខុ​ទាំងឡាយ​ចូលវស្សា​ឥតមាន​ទីសេនាសនៈ​ឡើយ​ ​ក៏​លំបាក​ដោយ​ត្រជាក់​ខ្លះ​ ​ដោយ​កំ​ដៅ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ចូលវស្សា​ដោយ​ឥតមាន​ទីសេនាសនៈ​ទេ​ ​ភិក្ខុ​ណា​ចូល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ចូលវស្សា​ក្នុង​ខ្ទម​ខ្មោច​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងនោះ​ ​ដូចជា​ពួក​ជន​ដុតខ្មោច​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ចូលវស្សា​ក្នុង​ខ្ទម​ខ្មោច​ទេ​ ​ភិក្ខុ​ណា​ចូល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ចូលវស្សា​ក្នុង​ឆត្ត​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងនោះ​ដូចជា​ពួក​គង្វាលគោ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ចូលវស្សា​ក្នុង​ឆត្ត​ទេ​ ​ភិក្ខុ​ណា​ចូល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ចូលវស្សា​ក្នុង​ពាងទឹក​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងនោះ​ ​ដូចជា​ពួក​តិរ្ថិយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​
ថយ | ទំព័រទី ៥០ | បន្ទាប់