[​១៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ចូលវស្សា​ក្នុង​រោង​ឈើ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងនោះ​ដូចជា​ពួក​បិសាច​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ភិក្ខុ​មិន​ត្រូវ​ចូលវស្សា​ក្នុង​រូងឈើ​ទេ​ ​ភិក្ខុ​ណា​ចូល​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ចូលវស្សា​លើ​ប្រគាបឈើ​។​ ​ពួក​មនុស្ស​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងនោះ​ដូចជា​ពួក​ព្រានម្រឹគ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ចូលវស្សា​លើ​ប្រគាបឈើ​ទេ​ ​ភិក្ខុ​ណា​ចូល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ចូលវស្សា​ក្នុង​ទីវាល​។​ ​ដល់​វេលា​ភ្លៀង​ធ្លាក់​មក​ ​ភិក្ខុ​ទាំងនោះ​ក៏​ស្ទុះ​ចូល​ទៅ​រក​ម្លប់ឈើ​ខ្លះ​ ​យុរស្បូវ​ខ្លះ​ ​(​សំយាប​ ​ឬ​រងស្បូវ​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ចូលវស្សា​ក្នុង​ទីវាល​ទេ​ ​ភិក្ខុ​ណា​ចូល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​
ថយ | ទំព័រទី ៤៩ | បន្ទាប់