[១៩៣] ឈ្មោះថាឥទ្ធិ ព្រោះនេក្ខម្មៈសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកាមច្ឆន្ទៈ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយនេក្ខម្មៈនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថា អនុសាសនីបាដិហារ្យ ព្រោះនេក្ខម្មៈនោះឯង បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិ ដ៏សមគួរដល់នេក្ខម្មៈនោះ យ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះការមិនមានព្យាបាទសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវព្យាបាទ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយការមិនមានព្យាបាទនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះការមិនមានព្យាបាទនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់ការមិនមានព្យាបាទនោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះអាលោកសញ្ញាសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវថីនមិទ្ធៈ