សុត្តន្ត​បិដក
ខុទ្ទកនិកាយ អបទាន
បឋម​ភាគ
---
សូម​នមស្ការ​ចំពោះ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ។
ពុទ្ធ​វគ្គ ទី១
ពុទ្ធា​បទាន ទី១
 [១] នតង្គៈ ជា​អ្នកប្រាជ្ញ ជា​បុត្រ​នៃ​នាងទេវី ក្នុង​ដែន​វេ​ទេហៈ បាន​សួរ​ព្រះ​តថាគត កាល​គង់នៅ​ក្នុង​វត្ត​ជេតពន​ថា បានឮ​ថា ព្រះ​សព្វញ្ញុ​ពុទ្ធ​ទាំងឡាយ តែង​មាន តើ​ព្រះ​សព្វញ្ញុ​ពុទ្ធ ជា​អ្នកប្រាជ្ញ​ទាំងនោះ ទ្រង់​កើតមាន​ដោយហេតុ​ដូចម្តេច។ គ្រានោះ ព្រះ​សព្វញ្ញុ​ពុទ្ធ​ដ៏​ប្រសើរ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ ទ្រង់​បែរ​ទៅ​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​ចម្រើន ដោយ​ព្រះសូរសៀង​ដ៏​ពីរោះ​ថា
ទំព័រទី ១ | បន្ទាប់