សេចក្តី​ព្យាយាម​របស់ខ្ញុំ គួរ​នាំទៅ​នូវ​ធុរៈ ជាទី​នាំមក​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ ឥឡូវនេះ ខ្ញុំ​ទ្រទ្រង់​រាងកាយ ដែល​ជាទីបំផុត​ក្នុង​សាសនា របស់​ព្រះសម្មាសម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​រដ្ឋ​បា​លត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ រដ្ឋ​បា​លត្ថេ​រាប​ទាន។


សោ​បា​កត្ថេ​រាប​ទាន ទី៩


 [២១] កាល​ខ្ញុំ​កំពុងតែ​សំអាត​ញក​ជិត​ភ្នំ​ដ៏​ឧត្តម​ប្រសើរ ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ទ្រង់​ស្តេច​មកកាន់​សំណាក់​ខ្ញុំ។ លុះ​ខ្ញុំ​ឃើញ​ព្រះសម្ពុទ្ធ​ស្តេច​មកដល់ ក៏​ក្រាលកម្រាល ហើយ​បូជា​អាសនៈ​ជា​វិការៈ​នៃ​ផ្កា​ចំពោះ​ព្រះសម្ពុទ្ធ ជា​លោកជេដ្ឋ ព្រះអង្គ​មិន​ញាប់ញ័រ​ដោយ​លោកធម៌។
ថយ | ទំព័រទី ១៤៤ | បន្ទាប់