ខ្ញុំ​មាន​ព្យាយាម​តឹងរ៉ឹង​ណាស់ មានចិត្ត​បញ្ជូន​ទៅកាន់​សមាធិ មានចិត្ត​តម្កល់​ខ្ជាប់​ល្អ​ក្នុង​សីល ញុំាង​ព្រះពុទ្ធ​ជាម​ហា​នាគ​ឲ្យ​ប្រោសប្រាណ ហើយ​បាន​ឧបសម្បទា។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្កា។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ចម្រើន​នូវ​អនិច្ចសញ្ញា ក្នុង​កាលនោះ ការ​អស់​អាសវៈ​ក៏បាន​សម្រេច​ដល់​ខ្ញុំ ដែល​ចម្រើន​សញ្ញា​នោះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សោ​បា​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សោ​បា​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤៦ | បន្ទាប់