កុលបុត្ត​នោះ​នឹង​សោយ​ទេវ​រាជ្យ អស់ ២៧ ដង កុលបុត្ត​នោះ​ប្រារព្ធ​នូវ​កុសលកម្ម របស់​ខ្លួន​ហើយ នឹង​រីករាយ​ក្នុង​ទេវលោក។ កុលបុត្ត​នោះ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ ១៨ ដង នឹង​បាន​សោយ​ប្រថពី​រាជ្យ គ្រប់គ្រង​ផែនដី​អស់ ៥០០ ដង។
 ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រៃធំ ជា​អរញ្ញ​វ័ន ដែល​ពួក​ខ្លា​អាស្រ័យ​នៅ ក៏​តាំង​ព្យាយាម​ដុត​បំផ្លាញ​នូវ​ពួក​កិលេស។ ក្នុង​កប្ប​ទី ១១៨ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ភត្ត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុ​មង្គ​លត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុ​មង្គ​លត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤៩ | បន្ទាប់