ព្រះពុទ្ធ និង​ព្រះអរហន្ត​ច្រើន​អង្គ បាន​មក​ជួបជុំ​ដោយសព្វគ្រប់​ហើយ អ្នក​ទាំងឡាយ ចូរ​ថ្វាយបង្គំ​នមស្ការ ចំពោះ​ព្រះសម្ពុទ្ធ និង​ព្រះអរហន្ត​ចុះ។ ព្រះពុទ្ធ​ទាំងឡាយ ជា​អចិន្តិ​យបុគ្គល (បុគ្គល​ដែលគេ​មិន​គប្បី​គិត​កើត) ធម៌​របស់​ព្រះពុទ្ធ ជា​អចិន្តិ​យធម៌ យ៉ាងនេះ កាល​បុគ្គល​ជ្រះថ្លា​ចំពោះ​គុណ​ជា​អចិន្តិ​យៈ រមែង​បានផល​ជា​អចិន្តិ​យៈ។
 បានឮ​ថា ព្រះមានព្រះភាគ កាល​ត្រាស់​ដឹង​នូវ​ពុទ្ធ​ចរិត​របស់​ព្រះអង្គ ទើប​សម្តែង​នូវ​ធម្មបរិយាយ ឈ្មោះ​ពុទ្ធា​បទាន ដោយ​ប្រការ​ដូច្នេះ។

ចប់ ពុទ្ធា​បទាន។

ថយ | ទំព័រទី ១៥ | បន្ទាប់