ក្នុង​លោក​ទាំងមូល វៀរលែងតែ​តថាគត​ចេញ មិន​មាន​បុគ្គល​ណា​ស្មើនឹង​ព្រះ​បច្ចេកពុទ្ធ​ឡើយ តថាគត នឹង​សម្តែង​នូវ​គុណ​ត្រឹមតែ​សង្ខេប​នេះ របស់​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​នោះ (អ្នក​ទាំងឡាយ ចូរ​ស្តាប់​នូវ​គុណ) របស់​ពួក​ព្រះ​បច្ចេកពុទ្ធ ជាម​ហា​មុនី ដោយ​ប្រពៃ​ចុះ។ អ្នក​ទាំងឡាយ កាល​ប្រាថ្នា​នូវ​ភេសជ្ជៈ​ដ៏​ប្រសើរ​ផុត គឺ​ព្រះនិព្វាន ចូរ​មានចិត្ត​ជ្រះថ្លា​ទាំងអស់គ្នា ស្តាប់​នូវ​ពាក្យ​ដ៏​ពីរោះ ដូចជា​ទឹកឃ្មុំ​ផ្លិត របស់​ព្រះ​មហាឥសី​ដែល​ត្រាស់​ដឹង​ឯង។ ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ ដែល​មក​ប្រជុំ​គ្នា មាន​ព្យាករណ៍ មានទោស មាន​វត្ថុ​នៃ​សេចក្តី​រសាយចិត្ត ទាំង​មានហេតុ​ដែល​បានសម្រេច​នូវ​ពោធិ​ញ្ញាណ​ផ្សេងៗ គ្នា។
ថយ | ទំព័រទី ១៧ | បន្ទាប់