(ព្រះ​បច្ចេកពុទ្ធ​ទាំងនោះ) មាន​សេចក្តី​សំគាល់​ក្នុង​ការ​រសាយចិត្ត ក្នុង​វត្ថុ​ដែល​ប្រកបដោយ​រាគៈ មានចិត្ត​រសាយ​ក្នុង​លោក ដែលគេ​ត្រេកត្រអាល លះ​បង់​នូវ​បបញ្ច​ធម៌(១) និង​កិលេសជាត ដែ​លញុំាង​សត្វ​ឲ្យ​អន្ទះសា ហើយ​បានសម្រេច​នូវ​ពោធិញ្ញាណ ក្នុង​ទីនោះ​ឯង។ បុគ្គល​ទម្លាក់​ចោល​នូវ​អាជ្ញា ចំពោះ​សត្វ​ទាំងពួង មិន​បៀតបៀន​នូវ​សត្វ​ទាំងនោះ សូម្បី​សត្វ​ណាមួយ​ទេ ទាំង​ជា​អ្នក​អនុគ្រោះ ចំពោះ​ប្រយោជន៍ ដោយ​មេត្តាចិត្ត គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។ បុគ្គល​ទម្លាក់​ចោល​នូវ​អាជ្ញា ចំពោះ​ពួក​សត្វ​ទាំងពួង មិន​បៀតបៀន​ចំពោះ​សត្វ​ទាំងនោះ សូម្បី​សត្វ​ណាមួយ​ទេ មិនបាន​ប្រាថ្នា​នូវ​បុត្រ (ទៅ​ហើយ) តើ​នឹង​ប្រាថ្នា​នូវ​សម្លាញ់​អំពី​ណា គប្បី​ប្រព្រឹត្ត​តែម្នាក់ឯង ដូច​កុយរមាស។
(១) បាន​ដល់​ធម៌ ៣យ៉ាង គឺ រាគៈ ១ ទោសៈ ១ កិលេស​ទាំងអស់ ១ ដែល​ធ្វើដំណើរ​សត្វ​ឲ្យ​យឺតយូរ។ អដ្ឋកថា។
ថយ | ទំព័រទី ១៨ | បន្ទាប់