ព្រះសយម្ភូ ជា​អគ្គបុគ្គល ព្រះអង្គ​មាន​ព្យាយាម​ធំ ដែល​ខ្ញុំ​ធ្វើឲ្យ​រីករាយ​ហើយ ទ្រង់​គង់​ក្នុង​ភិក្ខុសង្ឃ ហើយ​ទ្រង់​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កច្ចាយនត្ថេរ​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កច្ចា​យន​ត្ថេ​រាប​ទាន។


កា​ឡុ​ទាយិ​ត្ថេ​រាប​ទាន ទី៤


 [៣៦] គ្រានោះ ព្រះ​បទុមុ​ត្ត​រស​ម្ពុទ្ធ ព្រះអង្គ​ជា​ច្បង​ក្នុង​លោក មិន​ញាប់ញ័រ​ដោយ​លោកធម៌ ស្តេច​យាង​តាមផ្លូវ​ឆ្ងាយ​ត្រាច់​ទៅកាន់​ចារិក។ ខ្ញុំ​កាន់​ផ្កាឈូក ផ្កា​ឧប្បល ផ្កាម្លិះ ដែល​រីក​ស្គុះស្គាយ ទាំង​យក​ចង្ហាន់​ដ៏​ថ្លៃថ្លា បង្អោន​ទៅ​ថ្វាយព្រះ​សាស្តា។ ព្រះសម្ពុទ្ធ ព្រះអង្គ​មាន​ព្យាយាម​ធំ ទ្រង់​ឆាន់ចង្ហាន់​ដ៏​ប្រសើរ ជា​ភោជន​ដ៏​ល្អ​រួចហើយ ទ្រង់​កាន់​នូវ​ផ្កា​ទាំងនោះ បង្ហាញ​ដល់​ប្រជុំជន​ថា
ថយ | ទំព័រទី ១៩៣ | បន្ទាប់