បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
បានឮ​ថា ព្រះ​កា​ឡុ​ទាយិ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កា​ឡុ​ទាយិ​ត្ថេ​រាប​ទាន។


មោឃ​រា​ជត្ថេ​រាប​ទាន ទី៥


 [៣៧] កាលនោះ ព្រះមានព្រះភាគ​ព្រះនាម​អត្ថ​ទស្សី ជា​ព្រះសយម្ភូ ឥតមាន​បុគ្គល​ផ្ចាញ់​បាន មាន​ភិក្ខុសង្ឃ​ចោមរោម ស្តេច​យាង​ទៅតាម​ថ្នល់។ ខ្ញុំ​មាន​ពួក​សិស្ស​ហែហម​ដើរចេញ​អំពី​ផ្ទះ លុះ​ចេញទៅ ក៏បាន​ឃើញ​ព្រះ​លោកនាយក​ត្រង់​ទីនោះ។ ខ្ញុំ​ធ្វើ​អញ្ជលី​លើ​សិរ្សៈ ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ហើយ​ពោល​សរសើរ​ព្រះ​លោកនាយក​ថា
ថយ | ទំព័រទី ១៩៦ | បន្ទាប់