លុះ​កាល​ជា​ខាងក្រោយ កុលបុត្ត​នោះ ត្រូវ​កុសល​មូល​ដាស់តឿន ក៏​ចេញ​បួស មាន​នាម​ថា​ភទ្ទិ​យៈ នឹង​បាន​ជា​សាវ័ក​របស់​ព្រះ​សាស្តា។
 ខ្ញុំ​ប្រក​បរឿយៗ នូវ​វិវេក អាស្រ័យ​នៅក្នុង​សេនាសនៈ​ដ៏​ស្ងាត់ ផល​ទាំងអស់ ខ្ញុំ​បានសម្រេច​ហើយ ក្នុងថ្ងៃនេះ ខ្ញុំ​មាន​កិលេស​លះបង់​ហើយ។ ព្រះ​សព្វញ្ញូ​ជា​លោកនាយក ទ្រង់​ជ្រាប​នូវ​ហេតុ​សព្វគ្រប់​របស់ខ្ញុំ ទើប​ទ្រង់​គង់​ក្នុង​ភិក្ខុសង្ឃ ហើយ​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ភទ្ទិ​យកា​ឡិ​គោ​ធាយ​បុ​ត្ត​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភទិ្ទ​យកា​ឡិ​គោ​ធាយ​បុ​ត្ត​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២១៩ | បន្ទាប់