បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វិធូបន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វិធូបន​ទាយ​កត្ថេ​រាប​ទាន។


សត​រំសិ​យត្ថេ​រាប​ទាន ទី២


 [៥៤] ព្រះ​បទុមុ​ត្ត​រៈ​សម្ពុទ្ធ ជា​បុរស​ដ៏​ប្រសើរ ទ្រង់​ឡើង​គង់​លើ​ភ្នំ ខ្ញុំ​ជា​ព្រាហ្មណ៍​ដល់ត្រើយ​នៃ​មន្ត នៅក្នុង​ទី​ជិត​ភ្នំ​ខ្ពស់​នោះ។ ខ្ញុំ​ផ្គង​អញ្ជលី សរសើរ​ព្រះ​លោកនាយក ជាម​ហា​វីរបុរស ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា ទ្រង់​ជា​នរាសភៈ ដែល​ស្តេច​ចូល​មក​ជិត​ដោយ​ពាក្យ​ថា ព្រះពុទ្ធ​នេះ​មាន​ព្យាយាម​ធំ ទ្រង់​ប្រកាស​ធម៌​ដ៏​ប្រសើរ មាន​ភិក្ខុសង្ឃ​ចោមរោម តែង​រុងរឿង​ដូច​គំនរ​ភ្លើង។ ព្រះសម្ពុទ្ធ​មាន​បញ្ញាចក្ខុ ទ្រង់​ដូច​មហាសមុទ្រ មិន​រំភើប ឬដូច​អន្លង់​ដែលគេ​ឆ្លង​បាន​ដោយ​ក្រ ឬក៏​ដូច​ស្តេចម្រឹគ ដែល​មិន​តក់ស្លុត តែង​សម្តែង​ធម៌។
ថយ | ទំព័រទី ២៣៦ | បន្ទាប់