ឱប​វុយ្ហ​ត្ថេ​រាប​ទាន ទី៥


 [៥៧] ខ្ញុំ​បាន​ថ្វាយ​សេះ​អាជានេយ្យ ដល់​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ លុះ​ប្រគល់​ចំពោះ​ព្រះសម្ពុទ្ធ​ហើយ ក៏​ទៅកាន់​ផ្ទះ​របស់​ខ្លួន។ ព្រះ​ថេរៈ​ឈ្មោះ​ទេ​វិ​លៈ ជា​អគ្គសាវ័ក​របស់​ព្រះ​សាស្តា ជា​ធម្ម​ទាយាទ​ដ៏​ប្រសើរ បាន​មកកាន់​សំណាក់​របស់ខ្ញុំ ហើយ (មាន​ថេរ​វាចា) នឹង​ខ្ញុំ​ថា ព្រះមានព្រះភាគ ព្រះអង្គ​នាំមក​នូវ​ប្រយោជន៍​ទាំងពួង ទ្រង់​ជា​អាជានេយ្យ មិន​ញាប់ញ័រ ព្រះ​ចក្ខុ​មសម្ពុទ្ធ ទ្រង់​ទទួល​ហើយ ព្រោះ​ទ្រង់​ជ្រាប​នូវ​តំរិះ​របស់​អ្នក។
 ខ្ញុំ​កាត់ថ្លៃ​សេះ​សិន្ធវៈ ជា​វាហនៈ​ដ៏​លឿន មានសន្ទុះ​ដូច​ខ្យល់ ជា​វាហនៈ​ចេះ​អត់ធន់ ហើយ​ថ្វាយ​ដល់​ព្រះពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ។ ខ្ញុំ​ចូល​ទៅកាន់​កំ​ណើ​តណាៗ ទោះបីជា​ទេវតា ឬជា​មនុស្ស សេះ​អាជានេយ្យ​ទាំងឡាយ មានសន្ទុះ​ដូច​ខ្យល់ ជា​សម្បត្តិ​ជាទី​ត្រេកអរ រមែង​កើត​សម្រាប់​ខ្ញុំ។ មួយទៀត លាភ កុលបុត្ត​ទាំងឡាយ​នោះ បាន​ល្អ​ហើយ ព្រោះ​បាន​នូវ​ឧបសម្បទា ប្រសិនបើ​ព្រះពុទ្ធ​កើតមាន​ក្នុង​លោក ខ្ញុំ​សូម​ចូល​ទៅ​អង្គុយ​ជិត​ព្រះអង្គ​ទៀត។
ថយ | ទំព័រទី ២៤១ | បន្ទាប់