សប​រិ​វា​រា​សន​ត្ថេ​រាប​ទាន ទី៦


 [៥៨] ខ្ញុំ​ដើរទៅ​កាន់​ទី​សៅហ្មង ដែលគេ​គ្រប​ដោយ​ផ្កា​មល្លិកា​ទាំងឡាយ ហើយ​បាន​ថ្វាយ​ចង្ហាន់​បិណ្ឌបាត​ដល់​ព្រះពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ។ ព្រះសម្ពុទ្ធ អគ្គនាយក​ក្នុង​លោក ទ្រង់​មាន​សន្តាន​ត្រង់ មានព្រះហឫទ័យ​ខ្ជាប់ខ្ជួន ទ្រង់​គង់​លើ​អាសនៈ​នោះ ហើយ​សម្តែង​សរសើរ​នូវ​ចង្ហាន់​បិណ្ឌបាត​ថា
 ពូជ​សូម្បី​បន្តិច​ដែលគេ​សាបព្រោះ​ហើយ ក្នុង​ស្រែ​ដ៏​ល្អ ទាំង​ភ្លៀង​ក៏​បង្ហូរ​ទរ​ទឹក​ដោយ​ស្រួល ផល​រមែង​ញុំាង​អ្នក​ម្ចាស់​ស្រែ​ឲ្យ​ត្រេកអរ យ៉ាងណាមិញ។ ចង្ហាន់​បិណ្ឌបាត​នេះ ដែល​អ្នក​តម្កល់ទុក​ហើយ ក្នុង​បុញ្ញ​កេ្ខ​ត្រ​ដ៏​ល្អ ផល​នឹង​ធ្វើ​អ្នកឲ្យ​ត្រេកអរ​ក្នុង​ភព​ដែល​អ្នក​កើត ក៏​យ៉ាងនោះ​ដែរ។
 លុះ​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ បាន​ត្រាស់​នូវ​ពាក្យ​នេះ​ហើយ ទ្រង់​ទទួល​ចង្ហាន់​បិណ្ឌបាត បែរ​ព្រះ​ភក្រ្ត​ឆ្ពោះទៅ​កាន់​ឧត្តរទិស ទ្រង់​ចៀសចេញ​ទៅ។ ខ្ញុំ​សង្រួម​ល្អ​ក្នុង​បាតិមោក្ខ​ផង ក្នុង​ឥន្រ្ទិយ​ទាំង ៥ ផង ប្រក​បរឿយៗ នូវ​វិវេក ជា​អ្នក​មិន​មាន​អាសវៈ គឺ​កិលេស​ជា​គ្រឿង​ត្រាំ​ក្នុងចិត្ត។
ថយ | ទំព័រទី ២៤៣ | បន្ទាប់