អឌ្ឍ​ចេ​លក​ត្ថេ​រាប​ទាន ទី៣


 [៩៥] ខ្ញុំ​ជា​បុគ្គល​ពេញ​ទៅ​ដោយ​សេចក្តី​ទាល់ក្រ ដល់​នូវ​ភាព​គួរ​គេ​អាណិត​ក្រៃពេក ខ្ញុំ​បាន​ប្រគេន​សំពត់​ពាក់កណ្តាល ចំពោះ​ព្រះមានព្រះភាគ ព្រះនាម​តិស្សៈ។ លុះ​ខ្ញុំ​ថ្វាយ​សំពត់​ពាក់កណ្តាល​រួចហើយ បាន​រីករាយ​ក្នុង​ឋានសួគ៌​អស់​មួយ​កប្ប មិន​តែប៉ុណ្ណោះ ខ្ញុំ​បាន​ធ្វើកុសល​កម្ម (ដទៃទៀត) ក្នុង​កប្ប​ទាំងឡាយ​ដ៏​សេស​ផង។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សំពត់ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​សំពត់។ ក្នុង​កប្ប​ទី ៥១ ខ្ញុំ​បាន​ជា​ក្សត្រ​ចក្រពត្តិ ជាធំ​ជាង​ពួក​ជន ព្រះ​នាម​សម​ន្តា​ឱទនៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អឌ្ឍ​ចេ​លក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អឌ្ឍ​ចេ​លក​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣០១ | បន្ទាប់