ក្នុង​កប្ប​ទី ៣៩ ខ្ញុំ​បាន​ជា​ក្សត្រ​ចក្រពត្តិ ១៦ ដង ព្រះនាម​ទេវ​គន្ធៈ​ដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​គន្ធ​មា​លិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គន្ធ​មា​លិ​យត្ថេ​រាប​ទាន។


តិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៦


 [៩៨] ក្នុង​ភព​មុន ខ្ញុំ​កើ​តជាញ្រន​ម្រឹគ​នៅក្នុង​ព្រៃធំ បានឃើញ​ដើម​ច្រនៀង (ជា​ពោធិព្រឹក្ស) មាន​ពណ៌ខៀវ​បំព្រង​ហើយ ខ្ញុំ​រោយ​ផ្កា ៣ ទង (ត្រង់​គល់​ច្រនៀង​នោះ)។ កាលនោះ ខ្ញុំ​រើស​ស្លឹក​ស្ងួតៗ យក​ទៅ​ចោល​ខាងក្រៅ ហើយ​ថ្វាយបង្គំ​ដើម​ច្រនៀង​នោះ ដូចជា​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ព្រះនាម​វិបស្សី ជា​លោកនាយក ទ្រង់​ស្អាត​ខាងក្នុង ស្អាត​ខាងក្រៅ
ថយ | ទំព័រទី ៣០៤ | បន្ទាប់