មាន​ព្រះទ័យ​ផុត​ស្រឡះ (ចាក​កិលេស) មិន​មាន​អាសវៈ ក្នុង​ទី​ចំពោះមុខ ហើយ​ធ្វើ​កាលកិរិយា​ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ដើមពោធិ​ព្រឹក្ស ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ដើមពោធិ​ព្រឹក្ស។ ក្នុង​កប្ប​ទី ៣០ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ១៣ ដង ព្រះ​នាម​សម​ន្ត​បា​សា​ទិ​កៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​បុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣០៥ | បន្ទាប់