លុះ​កន្លង​ថ្ងៃ និង​យប់​ទៅ ព្រះពុទ្ធ​ទ្រង់ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​មាន​បញ្ញាចក្ខុ កម្ចាត់បង់​នូវ​ងងឹត​ទាំងពួង ទ្រង់​កើតឡើង​ក្នុង​លោក។ កាលបើ​ពួក​ជន​ជា​អ្នកប្រាជ្ញ មាន​ចំនួន​ច្រើន​ផ្សាយ​ទៅ​ផង សាសនា​រីក​ក្រាស់ក្រែល​ផង គ្រានោះ ព្រះសម្ពុទ្ធ​ស្តេច​ចូល​ទៅកាន់​ក្រុង​ហង្ស​វតី។ ព្រះពុទ្ធ​មាន​បញ្ញាចក្ខុ​នោះ ទ្រង់​សម្តែង​ធម៌​ដើម្បី​ប្រយោជន៍​ដល់​ព្រះបិតា​ក្នុង​វេលា​នោះ ពួក​បរិស័ទ​ប្រមាណ​មួយ​យោជន៍ ដោយ​ជុំវិញ (មក​គាល់​ព្រះអង្គ) តាមកាល​ដ៏​គួរ​នោះ។ គ្រានោះ តាបស​ឈ្មោះ សុ​នន្ទៈ ដែល​ពួក​មនុស្ស​រាប់អាន បាន​បិទបាំង​ពុទ្ធបរិស័ទ​ទាំងអស់ ដោយ​ផ្កា​ទាំងឡាយ។ កាល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​សច្ចៈ​ទាំង ៤ ក្នុង​មណ្ឌប​ដ៏ហើយ​ដោយ​ផ្កាដ​៏​ប្រសើរ ពួក​បរិស័ទ​មួយ​សែន​កោដិ ក៏បាន​សម្រេច​ធម្មា​ភិសម័យ។ ព្រះសម្ពុទ្ធ ទ្រង់​បង្អុរ​ភ្លៀង​គឺ​ព្រះធម៌ អស់ ៧ យប់ ៧ ថ្ងៃ លុះដល់​ថ្ងៃទី ៨ ព្រះ​ជិនស្រី ក៏​ទ្រង់​បាន​ទំនាយ​នូវ​តាបស​ឈ្មោះ​សុ​នន្ទៈ​ថា
ថយ | ទំព័រទី ៨៥ | បន្ទាប់